ជំនួយគ្រោះមហន្តរាយសំរាប់ បុគ្គលនិងគ្រួសារ

 


ខែធ្នូ 2007 គ្រោះមហន្តរាយ - មជ្ឈមណ្ឌលពន្ធដា IRS (ការសង្គ្រោះពន្ធលើគ្រោះមហន្តរាយ សូមអានផងដែរនូវ ពត៌មានពន្ធដា ដែលមានសរសេរខាងក្រោម)
ខែធ្នូ 2007 គ្រោះមហន្តរាយ - វ៉ាស៊ីនតោន DOR - មានការសង្គ្រោះពន្ធដាដល់ជនរង គ្រោះដោយ សារទឹកជំនន់ និងខ្យល់ព្យុះ
ខែធ្នូ 2007 គ្រោះមហន្តរាយ - វ៉ាស៊ីនតោន DOR - ការដាក់ពាក្យកែតម្រូវលើការខូចខាតឈើហ៊ុប (ទ្រង់​ទ្រាយ PDF)


ការសង្គ្រោះបន្ទាន់ក្នុងគ្រាអាសន្ន

កាកបាទក្រហមអាមេរិកកាំង (ARC) កងទ័ពសង្គ្រោះ និងអង្គការស្ម័គ្រចិត្តផ្សេងៗទៀត ដែលធ្វើការងារផ្នែក គ្រោះមហន្តរាយ អាច ព្រមទាំងនឹងអាចផ្តល់ ជំនួយ សង្គ្រោះបន្ទាន់ ដូចជាសំលៀកបំពាក់ អាហារក្នុង គ្រាមានអាសន្ន ការថែទាំសុខភាព ជំរកគ្រាមានអាសន្ន ការជួយសំអាត ការដឹកជញ្ជូន និងគ្រឿងសង្ហារិម។ ជំនួយទាំងនេះមានតាមការស្នើសុំ ពីបុគ្គល ឫភ្នាក់ការ រដ្ឋាភិបាល ក្នុងកំឡុងពេលមាន គ្រោះអាសន្ន ទាន់ហន់ ។

ការធានារ៉ាប់រង

គោលនយោបាយធានារ៉ាប់រងនានា ដូចជា អ្នកមានផ្ទះជាកម្មសិទ្ធិ ការរញ្ជួយដី ទឺកជំនន់ និងគោលនយោបាយផ្សេងៗទៀតដែលពាក់ ព័ន្ធនឹងគ្រោះថ្នាក់ ជានិច្ចកាលគឺជាជំហាន ដំបូង ក្នុងការការពារការបណ្តាក់ទុនហិរញ្ញវត្ថុ របស់អ្នក ក្នុងគ្រាមានអាសន្ន ។ ពេលដែលលោកប្រធានាធិបតីប្រកាសគ្រោះអាសន្នធំ កម្មវិធីជំនួយផ្សេងៗរបស់រដ្ឋនិង សហព័ន្ធ អាចមាន សំរាប់ជួយដល់សេចក្តីត្រូវការសំខាន់ និងចាំបាច់ របស់ជនរងគ្រោះ ។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ ដែលត្រូវ យល់ថា កម្មវិធីជំនួយផ្សេងៗ ទាំងអស់ ដែលអ្នកបានទទួលយកមកបូករួមគ្នា ក៏មិនស្មើនឹង អ្វីដែលអ្នកមាន មុនពេលជួបគ្រោះមហន្តរាយឡើយ . ការទិញការធានារ៉ាប់រងគឺជាជំរើសផ្សេងដ៏ប្រសើររបស់អ្នក ។

ការិយាល័យប្រតិបត្តិការរួម/មជ្ឈមណ្ឌល សង្គ្រោះគ្រោះមហន្តរាយ

ពេលដែលលោកប្រធានាធិបតីប្រកាសគ្រោះអាសន្ន ឫគ្រោះមហន្តរាយធំ ក្រសួងយោធារដ្ឋវ៉ាស៊ីនតោន ផ្នែកគ្រប់គ្រងគ្រោះ មហន្តរាយ (EMD) និងទីភ្នាក់ងារ គ្រប់គ្រោងគ្រោះមហន្តរាយសហព័ន្ធ (FEMA) រួមដៃគ្នា អនុវត្តកម្មវិធី នៅក្នុងការិយាល័យប្រតិបត្តិការរួម (JFO) ដើម្បីជួយដល់ជនរងគ្រោះ ដែលបានទទួលការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិ ដោយសារគ្រោះមហន្តរាយ ។ ដើម្បីជួយដល់សាធារណៈជនឲ្យបានទទួល នូវពត៌មាន មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ (DRC) តែងតែ ត្រូវបានបង្កើតឡើង ដោយដាក់ការិយាល័យនៅ ឫក្បែរតំបន់ដែលទទួលការរងគ្រោះ ។

ការចុះឈ្មោះ

ពេលដែលលោកប្រធានាធិបតីប្រកាសគ្រោះ មហន្តរាយ FEMA រៀបចំលេខទូរសព្ទ (1-800-621-3362) ដែល ហៅដោយ មិនបាច់អស់លុយ ដើម្បីឲ្យប្រជាជនគ្រប់រូប និង គ្រួសារដែលរងគ្រោះ អាចដាក់ពាក្យសុំ ដើម្បីសំជំនួយសង្គ្រោះបន្ទាន់ ដែលនេះគឺ ជាកម្មវិធីសំរាប់ជួយសង្គ្រោះ ប្រជាជន មួយរូបៗ និងក្រុមគ្រួសារទាំងមូល ។ ជាជំរើសមួយផ្សេងទៀត ប្រជាជនរងគ្រោះ អាចដាក់ពាក្យសុំជំនួយតាមរយៈ អ៊ិនថឺណិតផងដែរ. បើអ្នកមិនបានចុះឈ្មោះទេ អ្នកនឹងមិនបាន ទទួលជំនួយឡើយ! ពេលចុះឈ្មោះ គេនឹងសួរអ្នកថាតើអ្នកមាន បានទិញការធានារ៉ាប់រង ដើម្បីសងការខូច ខាត ហើយគេនឹងផ្តល់នូវផ្ទះស្នាក់នៅបណ្តោះ អាសន្ន បើអ្នកត្រូវការ ។ បើអ្នកពិតជាបានទិញការធានារ៉ាប់រង គេនឹង បញ្ជូនអ្នកទៅកាន់កភ្នាក់ងារធានារ៉ាប់រង ដើម្បី ផ្តល់ជំនួយបន្ថែមដល់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ បើអ្នកមិនបានទិញ ការធានា រ៉ាប់រងទេ អ្នកអាចមានសិទ្ធិទទួល បាននូវជំនួយពីកម្មវិធី មួយ ឫច្រើនដែល បង្កើតឡើងសំរាប់ជួយជនរង គ្រោះពីគ្រោះមហន្តរាយ ។ មួយភាគធំនៃកម្មវិធីដែលបានបង្កើតឡើង ត្រូវបានចុះបញ្ជីរ ហើយកម្មវិធីនេះនឹងចាប់ ដំណើរការពេលណាមានការប្រកាសគ្រោះ មហន្តរាយធំៗកើតឡើង ។

កម្មវិធីសំរាប់ប្រជាជនមួយរូបៗ និងគ្រួសារ ទាំងមូល

កម្មវិធីសំរាប់ប្រជាជនមួយរូបៗ និងគ្រួសារទាំងមូល (IHP) មានការជួយលើផ្ទះសម្បែង (HA) និងជំនួយ លើតម្រូវការផ្សេងៗ (ONA) ។ ការជួយលើផ្ទះសម្បែងជួយដល់ជនរងគ្រោះ អំពីតម្រូវការផ្ទះ កម្មវិធីនេះសំរបសំរួល និងផ្គត់ផ្គង់ថវិកា យ៉ាងពេញទំហឹងដោយ FEMA ។ ជំនួយលើតម្រូវការផ្សេងៗ ជួយដល់ជនរង គ្រោះ ដែលមានសិទ្ធិទទួលបានជំនួយ ថែទាំសុខភាព ធ្មេញ និងការចំណាយលើបុណ្យសព ព្រមទាំងទ្រព្យ សម្បត្តិផ្ទាល់ខ្លួន ការដឹកជញ្ជូន និងការចំណាយ ចាំបាច់ផ្សេងៗ ឫការចំណាយ លើតម្រូវការជាក់ ស្តែងពិតៗ ។ ជំនួយលើតម្រូវការផ្សេងៗ បានទទួលថវិកា 75 ភាគរយពី FEMA និង25 ពីរដ្ឋ ។ ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋវ៉ាស៊ីនតោន ជាអ្នកសំរបសំរួលម្មវិធីនេះ ។

ថវិកាកំណត់ពី IHP គឺ $28,200 (ក្នុង 2007) ត្រូវបានទទួលការកែតម្រូវប្រចាំឆ្នាំ ដើម្បីឲ្យ ឆ្លើយតបទៅនឹងការផ្លាស់ប្តូរលើសន្ទស្សន៍តម្លៃ ទំនិញទីផ្សារ (CPI) សំរាប់អ្នក ប្រើប្រាស់នៅក្នុង ទីក្រុងទាំងអស់ ដែលបោះពុម្ពផ្សាយដោយ ក្រសួងការងារ ។

កំណត់ចំណាំ ៖ មធ្យម ដែលបានពី ជំនួយផ្ទះ ឫ ជំនួយលើតម្រូវការផ្សេងៗ មាន ចំនួនតិចតួចណាស់ បើធៀបទៅនឹងចំនួនអតិ បរិមារដែលមាន ។ សិទ្ធិដែលត្រូវបានទទួលជំនួយ អាស្រ័យលើ តម្រូវការសំខាន់ៗ ដែលកំណត់ឡើងដោយ ការត្រួតពិនិត្យរបស់ FEMA ។ កម្មវិធីដែលរៀបចំដោយ សមាជ ផ្តល់ជំនួយដ៏ ស្តួចស្តើងដល់បុគ្គលមួយរូបៗ ឫគ្រួសារ ក្នុង ដំណើរឆ្ពោះទៅរកស្ថានភាពធម្មតាវិញ ។ ក្រុមហ៊ុនធានារ៉ាប់រងឯកជន គឺជាអ្នកដែលប្រ សើរបំផុតក្នុងការការពារការបាត់បង់លុយកាក់ បណ្តាលពីគ្រោះមហន្តរាយ ។

ជំនួយខាងទីលំនៅ

ក្រោយពីការពិចារណាលើការធានារ៉ាប់រង FEMA អាចមានមធ្យោបាយផ្សេងៗ ក្នុងការ ផ្តល់ជំនួយផ្នែកផ្ទះសម្បែង ។ បុគ្គល/គ្រួសារដែលមានសិទ្ធិទទួលជំនួយនេះ អាចបានទទួលលុយសំរាប់ជួលផ្ទះស្នាក់នៅ ទទួលការបង់ប្រាក់លើតម្លៃស្នាក់នៅដែលមាន រយៈពេលខ្លី ជួសជុលផ្ទះសម្បែងដែលជា កម្មសិទ្ធិ និងរកផ្ទះថ្មីដែលជាកម្មសិទ្ធិមកជំនួស

FEMA ក៏អាចផ្តល់ជំនួយផ្នែកផ្ទះសម្បែង ដោយផ្ទាល់ តាមទ្រង់ទ្រាយ ផ្ទះជុងបណ្តោះ អាសន្ន ដែល FEMA ទិញ ឫជួលសំរាប់ជន រងគ្រោះបណ្តាលពី គ្រោះមហន្តរាយ ។

ក្រសួងរដ្ឋបាលសំរាប់ជំនួញខ្នាតតូចសហរដ្ឋ (SBA)

ក្នុងការដែលមិនបានទិញការធានារ៉ាប់រង កម្មវិធីប្រាក់ កំចីសំរាប់គ្រោះមហន្តរាយ SBA នឹងផ្តល់ប្រាក់ កំចីដែលមានការប្រាក់ទាប ដល់អតិថិជន ដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ SBA អាចអនុវត្តកម្មវិធី ប្រាក់កំចីសំរាប់គ្រោះ មហន្តរាយ នេះបានដោយមិនចាំបាច់មាន ការប្រកាសគ្រោះ មហន្តរាយពីលោកប្រធានា ធិបតីឡើយ ។ ប្រាក់កំចី SBA គឺជាប្រភពចម្បងនៃ ថវិកាសំរាប់ ការស្រោចស្រង់ការខូចខាតពីគ្រោះមហន្តរាយ . សូមអាន ប្រាក់កំចីសម្រាប់គ្រោះមហន្តរាយ របស់ក្រសួងរដ្ឋបាល សំរាប់ជំនួញខ្នាតតូចសហរដ្ឋ សំរាប់ពត៌មានលំអិត ។

ប្រាក់កំចីទីភ្នាក់ងារសេវាកសិដ្ឋាន

ទីភ្នាក់ងារសេវាកសិដ្ឋានរបស់ក្រសួងកសិកម្ម សហរដ្ឋអាមេរិក (USDA) ផ្តល់ប្រាក់កំចីដែល មានការប្រាក់ទាប ដល់កសិករដាំដំណាំ និងចិញ្ចឹមសត្វ សំរាប់ការខូចខាត កសិដ្ឋាន និង ផលិតផល ជួសជុល ឫទិញឧបករណ៍ផ្គត់ផ្គង់ ថ្មីមកដាក់ជំនួស ឫជួយសង បំណុលលើថ្លៃប្រតិបត្តិការកសិដ្ឋាន ដែលកើតឡើងក្នុងឆ្នាំដែល កើតមានគ្រោះមហន្តរាយ ។ ជំនួយនេះមានក្រោយពីលោកប្រធានាធិបតី ប្រកាស គ្រោះអាសន្ន តែដូចជាកម្មវិធីប្រាក់កំចីសំរាប់ គ្រោះមហន្តរាយរបស់ SBA ដែរ កម្មវិធីប្រាក់កំចីនេះ ក៏ត្រូវមានការយល់ព្រមពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ឆ្លងតាមសំណើរបស់អភិបាលរដ្ឋ ។ សូមអាន ក្រសួងកសិកម្មសហរដ្ឋអាមេរិក ទំព័រការពិត សំរាប់ពត៌មានលំអិត ។

ជំនួយលើតម្រូវការផ្សេងៗ (ONA)

សំរាប់មួយភាគធំ វិធីតែមួយដើម្បីបានទទួល ជំនួយពី ONA គឺត្រូវមានតម្រូវការដែលកំចី SBA មិនបាន គ្របដណ្តប់លើ ឫត្រូវគេកំណត់ថា មិនមាន សិទ្ធិទទួលកំចី SBA ។

លក្ខណៈសម្បត្តិសំរាប់បុគ្គល និងគ្រួសារ ដើម្បី ទទួលជំនួយ ONA បាន គឺត្រូវតែជួបនូវសេចក្តី ត្រូវការយ៉ាងខ្លាំងដែលពាក់ព័ន្ធទៅនឹង គ្រោះមហន្តរាយ ព្រមទាំងការចំណាយចំបាច់ផ្សេងៗទៀត ដែលបុគ្គល ឫគ្រួសារនោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឫបានទទួល ជំនួយ មិនគ្រប់គ្រាន់ ពីកម្មវិធីជំនួយ ពីសហព័ន្ធ រដ្ឋ និងអង្គការសង្គ្រោះផ្សេងៗទៀត ។ ជាតួយ៉ាង សេចក្តីត្រូវការទាំងនេះ ចាត់ចូលទៅក្នុងពពួកការថែទាំសុខភាព ធ្មេញ និងការ ចំណាយ លើបុណ្យសព ព្រមទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការដឹក ជញ្ជូន និងការចំ ណាយចាំបាច់ផ្សេងៗ ឫការចំណាយ លើតម្រូវការជាក់ស្តែងពិតៗ ដែលបណ្តលមកពី គ្រោះមហន្តរាយធំ ។ កម្មវិធីនេះមានឡើងនៅពេលដែលលោកប្រធានាធិបតី ប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ។

អង្គការស្ម័គ្រចិត្តផ្តល់ជំនួយសង្រ្គោះ លើតម្រូវការដែល មិនទាន់ដោះស្រាយបាន

ពេលដែលអ្នករស់រានមានជីវិតពីគ្រោះមហន្តរាយ អស់លទ្ធភាពលើការសុំជំនួយពីកម្មវិធីសង្គ្រោះផ្សេងៗ កាកបាទក្រហមអាមេរិកកាំង និងអង្គការ ស្ម័គ្រចិត្ត ផ្សេងទៀត ប្រតិបត្តិការកម្មវិធីជំនួយសង្គ្រោះ ដើម្បីជួយដល់សេចក្តីត្រូវការចាំបាច់ និងសំខាន់ផ្សេង ទៀតដែលមិនទាន់បានដោះស្រាយ កម្មវិធីរបស់អង្គការស្ម័គ្រចិត្តជាច្រើន ត្រូវជួបការ រាំងស្ទះ ដោយសារខ្វះថវិកាឧបត្ថម្ភ ។ ទោះជាយ៉ាងណាក៏ដោយ បើជនរងគ្រោះអាចបាន ជំនួយពីកម្មវិធីរបស់សហព័ន្ធក្នុងការទិញសំភារៈ អង្គការ ស្ម័គ្រចិត្តអាចជួយជាកម្លាំងពលកម្មស្ម័គ្រចិត្ត ដែលចាំ បាច់ដើម្បីជួយលើការងារជួសជុល ។

មូលនិធិ Cora Brown

Cora C. Brown នៃទីក្រុងកែនសាស រដ្ឋមីស៊ូរី ក្រោយ ពីលាចាកលោកទៅ បានបន្សល់ទុកនូវទ្រព្យ សម្បត្តិ មួយចំណែក ដល់រដ្ឋបាលសហព័ន្ធ ក្នុងគោលបំណង សំរាប់ជួយដល់ជនរងគ្រោះអំពីគ្រោះមហន្តរាយ ។ មូលនិធិ Cora Brown ត្រូវបានប្រើសំរាប់ជួយដល់ តម្រូវការរបស់បុគ្គល ឫគ្រួសារដែលពាក់ព័ន្ធទៅនឹង គ្រោះមហន្តរាយ ដែលមិនមានលទ្ធភាពបានទទួល ជំនួយសមរម្យពីកម្មវិធីសង្រ្គោះផ្សេងៗទៀតរបស់ សហព័ន្ធ រដ្ឋ និងរដ្ឋបាលមូលដ្ឋាន ឫពីអង្គការស្ម័គ្រចិត្ត នានា ។ មូលនិធីនេះមិនមានបំណងដើម្បីជំនួស ឫបដិសេធ កម្មវិធីជំនួយផ្សេងៗឡើយ ។ បើមានជំនួយពីប្រភព ផ្សេងៗ មូលនិធិ Cora Brown ប្រហែលជានឹងមិន ត្រូវបានយកមក ប្រើប្រាស់ទេ ។ ការបានទទួលជំនួយពីមូលនិធិនេះ អាចធ្វើបាន ដោយមានការព្រមព្រៀងពីទីស្នាក់ការ FEMA ។

កម្មវិធីជំនួយផ្សេងៗទៀត

ជំនួយភាពអត់ការងារធ្វើ​បង្ក​ដោយ​គ្រោះ​មហន្តរាយ​

កម្មវិធីនេះ ជាទូទៅជួយដល់បុគ្គលដែលមានមុខរបរ ផ្ទាល់ខ្លួន កម្មករកសិដ្ឋាន ម្ចាស់កសិដ្ឋានដាំដំណាំ និងចិញ្ចឹមសត្វ និងបុគ្គលផ្សេងទៀត ដែលមិនស្ថិត នៅក្រោមកម្មវិធីការធានារ៉ាប់រង ភាពអត់ការងារធ្វើ ប្រសិនបើពួកគេគ្មានការងារធ្វើដោយសារគ្រោះ មហន្តរាយ ។ កម្មវិធីនេះសំរបសំរួលដោយ នាយកដ្ឋានថ្នាក់រដ្ឋ ផ្នែកសុវត្ថិភាពការងារ តាមរយៈ ក្រសួងការងាររបស់ សហរដ្ឋ និង FEMA ។ កម្មវិធីនេះមានឡើងនៅពេលដែលលោកប្រធានាធិបតី ប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ។

ពន្ធអាករ

សេវាប្រាក់ចំណូលផ្ទៃក្នុង អនុញ្ញាតិឲ្យមានការកាត់ ពន្ធចេញលើប្រាក់ចំណូល ចំពោះផ្ទះដែលមាន ឫគ្មានការធានារ៉ាប់រង ដែលទទួលការខូចខាតដោយសារគ្រោះមហន្តរាយ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសំភារៈ ប្រើប្រាស់ក្នុងផ្ទះនានា ហើយក៏អាចមានការពិគ្រោះ យោបល់លើពន្ធ និងការសងពន្ធត្រឡប់វិញផងដែរ (តម្រូវឲ្យមានការប្រកាសរបស់លោកប្រធានាធិបតី) ការកាត់លើចំនួនទ្រព្យសម្បត្តិជាក់លាក់ដែលមិន បានទិញការធានារ៉ាប់រង លើពន្ធសហព័ន្ធផ្នែកប្រាក់ ចំណូលរបស់អ្នកមានផ្ទះជាកម្មសិទ្ធិ អាចបានទទួល ការបង់ត្រឡប់មកវិញ (តម្រូវឲ្យមានការប្រកាសរបស់លោកប្រធានាធិបតី) ។

ច្បាប់ពិសេសអំពីការផ្តល់ពន្ធដា អាចជួយដល់ ជនរងគ្រោះដែលជាអ្នកបង់ពន្ធ និងថវិកាដែល បាត់បង់លើការបើកមុខរបរឡើងវិញ ដែលជា ឥទ្ធិពលពីគ្រោះមហន្តរាយ ។ យោងទៅតាមកាលៈទេសៈជាក់ស្តែង IRS អាចពន្យា ពេលបន្ថែមសំរាប់ដាក់ពាក្យ ទារប្រាក់ពន្ធមកវិញ និងការបង់ពន្ធឡើងវិញ ។ ទាំងបុគ្គល និងមុខជំនួញ ដែលស្ថិតនៅក្នុងបរិវេណ ក្រោមការប្រកាសអាសន្នដោយលោកប្រធានាធិបតី អាចបានទទួលការសងពន្ធត្រឡប់វិញលឿន ដោយការបង្ហាញការខូចខាតដែលបណ្តាលមកពី គ្រោះមហន្តរាយ ចំពោះពន្ធដែលត្រូវសងត្រឡប់ កាលពីឆ្នាំមុន ដែលធ្វើឡើងដោយការដាក់ពាក្យ សុំកែតម្រូវលើការសងពន្ធត្រឡប់ ។

អ្នកអាចមានសិទ្ធិទទួលការកាត់បន្ថយតម្លៃទ្រព្យសម្បត្តិ ដោយសារតែការខូចខាតបណ្តាលពីគ្រោះមហន្តរាយ ដែលមានលទ្ធផលលើការបន្ថយការបង់ពន្ធទ្រព្យសម្បត្តិដល់អាជ្ញាធរមូលដ្ឋាន (មានតាមការស្នើសុំពី ការិរយា ល័យអ្នកប្រមើលទ្រព្យស្រុក មិនចាំបាច់មានការប្រកាស អាសន្នពីលោកប្រធានាធិបតីឡើយ) ។

ការបញ្ជូនសែកលឿន

ការផ្លាស់ប្តូរតម្រូវការយ៉ាងលឿន និងកាបញ្ជូនសែកពី រដ្ឋបាលសុវត្ថិភាពសង្គម និងជំនួយបន្ទាន់ ក្នុងការដាក់ ពាក្យសុំ និងការទទួលគុណប្រយោជន៍ផ្សេងៗ ពីរដ្ឋ បាលទាហានជើងចាស់ មានក្រោយពីការប្រកាស អាសន្នរបស់លោកប្រធានាធិបតី ។

ការផ្តល់ប្រឹក្សានាពេលមានអាសន្ន

ការពិគ្រោះយោបល់លើវិបត្តិ អាចមានតាមការស្នើសុំ ពិសេសដែល ឆ្លងតាមអភិបាលរដ្ឋ និងយល់ព្រមដោយ FEMA ក្រោយពីការប្រកាសភាពអាសន្នរបស់លោក ប្រធានាធិបតី ហើយសំរបសំរួលដោយ នាយកដ្ឋាន ថ្នាក់រដ្ឋ ផ្នែកសេវាសង្គម និងសុខភាព ។

ទាក់ទង

សំរាប់ពត៌មានបន្ថែម សូមទំនាក់ទំនងជាមួយអ្នកគ្រប់ គ្រងកម្មវិធី (253) 512-7076.

 

 


ភាសាអង់គ្លេស បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​អេស្ប៉ា​ញ៉ុល បណ្តាញ​ត​ភ្ជាប់អត្ថ​បទ​ភាសា​រុស្ស៊ី ភាសាចិន បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​កូរ៉េ បណ្តាញ​ត​ភ្ជាប់​អត្ថ​បទ​ភាសា​វៀត​ណាម ភាសាខ្មែរ សូម​ចុច​នៅ​ត្រង់​នេះ​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​នៃ​ការ​បង្ហាញ​តួអក្សរ​របស់​ភាសា​និមួយៗ
ភាសាអង់គ្លេស
ភាសាអេស៉្បាញ
ភាសារុស្ស៊ី
ភាសាចិន
ភាសាកូរ៉េ
ភាសាវៀតណាម
ភាសាខ្មែរ

 

សំរាប់​ក្រុម​គ្រួសារ
សំរាប់​ពាណិជ្ជ​កម្ម
សំរាប់​រដ្ឋា​ភិបាល
ការ​វាយ​តម្លៃ​ការ​ខូច​ខាត​នៃ​សេវា​មនុស្ស​កិច្ច
ទម្រង់​លិខិត