គ្រោះមហន្តរាយគឺជាព្រឹត្តិការណ៍ដ៏សាហាវ ដែលអាចកើតមានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ពេលមានគ្រោះមហន្តរាយណាមួយកើតឡើងម្តងៗ, ភ្នាក់ងារសង្រ្គោះ 9-1-1 និងលទ្ធភាពនៃអ្នកឆ្លើយតបដំបូងៗ ដូចជាភ្នាក់ងារអគ្គិភ័យ, ប៉ូលីស, ពេទ្យ, និងបុគ្គលិកនៃមន្ទីរផ្សេងៗនឹងត្រូវឡោមព័ទ្ធដោយតំរូវការពីគ្រប់ទិសទី ដូចេ្នះហើយពួកគេមិនអាចជួយសង្រ្គោះមនុស្សម្នាគ្រប់គ្នាបានភ្លាមៗទេ។
ការត្រៀមសង្កាត់ភូមិដ្ឋានរបស់អ្នកជាស្រេចគឺជាកត្តាសំខាន់ណស់។ អ្នកជិតខាងខ្លួនអាចជាមនុស្សដំបូងគេបង្អស់ ដែលនឹងផ្តល់ជំនួយជូនអ្នក។ អ្នកជិតខាងដែលបានត្រៀមខ្លួនជាស្រេចគឺជាមនុស្សដ៏មានប្រសិទ្ធិភាពបំផុតក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ហើយមានលទ្ធភាពច្រើនក្នុងការពឹងពាក់ខ្លួនឯងនៅក្នុងដំណាក់កាល 72 ម៉ោងដំបូង បន្ទាប់ពីគ្រោះមហន្តរាយ។
ចូរចាត់វិធានការភ្លាមនៅថ្ងៃនេះ។ ចូរចាប់ផ្តើមដោយពិចារណារកមើល ថាតើនរណាអាចជាអ្នកជិតខាងរបស់អ្នក។ យើងសូមសំណូមពរដល់បណ្តាក្រុមគ្រួសារ 15-20 ដោយសារថា ការឆ្លើយតបក្នុងដំណាក់កាលនៃម៉ោងដំបូងបន្ទាប់ពីគ្រោះមហន្តរាយគឺសំខាន់ណាស់សំរាប់ជីវិត ហើយអ្នកគួរចាត់ចែងយ៉ាងណាទំហំនៃសង្កាត់ភូមិដ្ឋានរបស់ស្ថិតក្នុងរង្វង់មួយដែលអាចក្តោបក្តាប់បាន។ គូសផែនទីសម្គាល់សង្កាត់ភូមិដ្ឋានរបស់អ្នក (MYN) ចូរផ្តល់ការណែនាំប្រសើរៗសំរាប់អ្វីដែលគួរធ្វើនៅក្នុងដំណាក់កាលបន្ទាប់, ក៍ដូចជាការរៀបចំកម្មវិធីនានារបស់ថ្នាក់មូលដ្ឋាន។
| ចូរចងចាំថា ៖ នៅក្នុងពេលមានគ្រោះមហន្តរាយ, ប្រភពជំនួយជាបន្ទាន់បំផុតរបស់អ្នកគឺជាអ្នកជិតខាង ដែលកំពុងរស់នៅជុំវិញខ្លួនអ្នកនោះឯង។ |
| ភាសាអង់គ្លេស | ភាសាអេស៉្បាញ | ភាសារុស្ស៊ី | ភាសាចិន | ភាសាកូរ៉េ | ភាសាវៀតណាម | ភាសាខ្មែរ |